តំលៃការសិក្សា
តំលៃការសិក្សា
ថវិការការសិក្សាត្រូវបានកំណត់ជារៀងរាល់ឆ្នាំដោយក្រុមប្រឹក្សាភិបាលរបស់សាលា។ តំលៃនេះបូករួមទាំងអស់មានដូចខាងក្រោម ៖
ការចុះឈ្មោះដំបូង
សាលាតម្រូវអោយបង់ថ្លៃសេវាកម្មនេះជាមុនដើម្បីចំណាយទៅលើការរៀបចំឯកសាររដ្ឋបាលរបស់សិស្ស សំភារ:នានា ឯកសណ្ឋានសិស្ស ឯកសណ្ឋានកីឡា មួក កាតាប ជាដើម ។
ការទ្រទ្រង់រចនាសម្ព័ន
ថវិការនេះសំរាប់ទ្រទ្រង់ហិរញ្ញប្បទាននិងការថែទាំហេដ្ឋារចនាសម្ព័នរបស់គ្រឹះស្ថានសាលា ហើយត្រូវេរបញ្ជូនបន្តទៅអោយសាលាជាដៃគូរបស់យើង CIS – Canadian International School ដែលអនុញ្ញាតអោយយើងខ្ញុំប្រើបរិវេណសាលារួមគ្នា ។
តំលៃការសិក្សាផ្ទាល់
ថវិការនេះប្រើសំរាប់ចំណាយលើកម្មវិធីសិក្សារបស់សិស្សផ្ទាល់ បូករួមទាំងសំភារ:ចាំបាច់មួយចំនួនដែលសិស្សត្រូវការក្នុងអំឡុងពេលសិក្សាដូចជាសៀវភៅនានា សៀវភៅមេរៀន សំភារ:សិក្សា សំភារ:អេឡិចត្រូនិចសំរាប់ប្រើក្នុងថ្នាក់ (IPad ) ថ្លៃសេវាកម្មកម្មវីធីគរុកោសល្យមួយចំនួនដែលត្រូវប្រើលើអុីនធឺណេត ។ ល។
▶︎ តំលៃការសិក្សានេះបូករួមរួចជាស្រេចជាមួយថ្លៃសៀវភៅមេរៀន សំភារ:សិក្សា និងឧបករណ៍ចាំបាច់មួយចំនួនទៀតសំរាប់សិស្ស ◀︎
❗️ថ្លៃចាយវាយដែលមិនត្រូវបូកបញ្ចូលមាន :
- អាហារ និងអាហារសម្រន់របស់សិស្ស
- កិច្ចកម្មក្រៅសាលា
- ទស្សនកិច្ចសិក្សាជាមួយថ្នាក់រៀន
- ការប្ដូរសំលៀកបំពាក់ឯកសណ្ឋានថ្មី រឺកាតាបថ្មី
សំភារ:សិក្សាផ្សេងៗដែលសិស្សចង់បានតាមចំណូលចិត្តរបស់ខ្លួងដូចជាកាបូបដាក់បុិច បន្ទាត់ជាដើម ។
ប្រតិទិនសាលា
ប្រតិទិនប្រចាំឆ្នាំត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាភិបាលរបស់សាលាដោយគិតគូរពិចារណាទៅលើកត្តាចាំបាច់មួយចំនួនដែលត្រូវគោរពតាម។
•ប្រតិទិនសាលាEFIនិងសាលាCISយើងតម្រូវអោយរៀបចំឡើងដោយលក្ខណ:ស៊ីចង្វាក់គ្នាដោយសារតែសាលាទាំងពីរប្រើបរិវេណសាលារួមគ្នា ។
• ប្រតិទិនយើងរៀបចំឡើងដោយរាប់បញ្ចូលទាំងថ្ងៃបុណ្យជាតិខ្មែរ ។
•ប្រតិទិនត្រូវរៀបចំដោយគិតពីតំរូវការចាំបាច់សំរាប់គ្រួសារសិស្ស ។