កម្មវីធីសិក្សា

កម្មវីធីសិក្សា

ពីថ្នាក់មតេ្តយ្យដល់វិទ្យាល័យ

កម្មវិធីសិក្សាបង្រៀនផ្នែកបារាំងត្រូវបានរៀបចំឡើងដូចខាងក្រោម

កម្មវិធីសិក្សាបង្រៀនផ្នែកបារាំងនេះក៏ត្រូវបានរៀបចំជាវគ្គផងដែរ :

  • វគ្គ 1 (ចាប់ពីថ្នាក់PSដល់GS)
  • វគ្គ 2 (ចាប់ពីថ្នាក់CPដល់CE2 )
  • វគ្គ 3 (ចាប់ពីថ្នាក់CM1ដល់ថ្នាក់ទី6)

ថ្នាក់មតេ្តយ្យកំរិតតូច TPS

សាលាយើងខ្ញុំក៏មានថ្នាក់មតេ្តយ្យដំបូងបង្អស់សំរាប់កុមារតូចផងដែរ ។ សុខុមាលភាពល្អរបស់ពួកគេគឺជាអទិភាពចំបងរបស់យើងខ្ញុំ ។

យើងយកចិត្តទុកដាក់បំផុតលើគ្រប់ផ្នែកនៃការលូតលាស់របស់ពួកគេដូចជា ផ្នែកសរីរវិទ្យា ផ្នែកអារម្មណ៍និងប្រាជ្ញាស្មារតី ការប្រាស្រ័យទាក់ទងគ្នា ការអប់រំយល់ដឹង មូលដ្ឋានគ្រឹះនៃការសិក្សា អនាម័យ សុវត្ថិភាពចំណីអាហារនិងការសំរាកថ្ងៃត្រង់ជាដើម ។

ការអនុវត្តន៍រៀនពីរភាសាបារាំងនិងអង់គ្លេស គឺយើងផ្អែកទៅលើការធ្វើសកម្មភាពជាគោលដូចជាធ្វើពិសោធន៍ ការលេងកំសាន្តដែលនាំអោយពួកគេមានការវិវឌ្ឍន៍ផ្នែកអារម្មណ៍ ប្រាជ្ញាស្មារតី ការប្រាស្រ័យទាក់ទងគ្នា ដែលជាកត្តានាំពួកគេឆ្ពោះទៅកាន់ស្វ័យភាពនិងវីរភាពនៅក្នុងសង្គម ។

programmes de l'EFI

ថ្នាក់មតេ្តយ្យ

កម្មវិធីសិក្សាបារាំងថ្នាក់មតេ្តយ្យ(វគ្គ 1) រៀបចំឡើងដោយអនុវត្តន៍តាមវិធីសាស្ត្រសិក្សា5យ៉ាង :

  • ប្រើភាសាក្រោមរូបភាពគ្រប់ទំរង់ដើម្បីបញ្ចេញមតិយោបល់ 
  • ស្វែងយល់និងបង្ហាញតាមរយ:សកម្មភាពរាងកាយ
  • ស្វែងយល់និងបង្ហាញតាមរយ:សកម្មភាពសិល្ប:
  • បង្កើតគំនិតក្រោមរូបភាពជាវត្ថុដើម្បីបង្ហាញពីការគិតរបស់ខ្លួន
  • ស្វែងយល់ពីពិភពលោកទាំងមូល

ការទទួលបានការសិក្សាអប់រំបែបនេះ កុមារចេះសាងអត្តសញ្ញាណរបស់ខ្លួនតាំងតែពីបឋមវ័យ ហើយការវិវឌ្ឍន៍របស់ពួកគេទៀតសោតក្នុងកំឡុងពេលដ៏សំខាន់នេះនឹងឋិតនៅជាមួយពួកជារៀងរហូតទៅ ។

បន្ថែមពីការអប់រំដែលកុមារតូចទទួលបានពីគ្រួសារ សាលាយើងខ្ញុំយល់ដឹងយ៉ាងច្បាស់អំពីសារសំខាន់ដែលកុមារត្រូវការ។ យើងផ្ដល់សារសំខាន់បំផុត ទៅលើការវិវឌ្ឍន៍នៃការធំធាត់របស់ពួកគេ ព្រោះដំណើរការនេះវាជំរុញអោយមានការវិវឌ្ឍន៍ផ្នែកប្រសៃប្រសាទ ចិត្តសាស្ត្រ របៀបរស់នៅក្នុងសង្គម ការយល់ដឹង និងក្នុងភាសានិយាយផងដែរ។

programmes de l'EFI
programmes de l'EFI

ដើម្បីធានាបាននូវសុខុមាលភាពល្អ និងគាំទ្រដល់សក្ដានុពលដ៏ពេញលេញរបស់ពួកគេ សាលាផ្ដល់នូវមជ្ឈដ្ឋានចំរុះ ដើម្បីជំរុញអោយកុមារមានឱកាសបញ្ចេញសកម្មភាព

ទាក់ទងនឹងការរីកចំរើននិងសម្ថភាពពេញបរិបូរណ៍តាមរយ:អន្តរកម្មនិង​ការចូលរួមសកម្មភាពដើម្បីពញ្ញាក់ស្មារតីអោយដំណើរការបានពេញលេញ។

សាលាការពារនិងលើកកំពស់យ៉ាងខ្លាំងចំពោះការសិក្សាផ្នែកបញ្ញាស្មារតី ផ្នែកសិល្ប: ផ្នែកទំនាក់ទំនង និងភាពសំបូរបែបគ្រប់យ៉ាងផ្នែកអារម្មណ៍របស់សិស្ស ។ យើងមានភារ:កិច្ចការពារ និងរក្សាសម្ថភាពចង់ចេះចង់ដឹងរបស់ពួកគេជានិច្ច ។ ដោយកត្តាដែលមិនអាចមើលរំលងនេះហើយយើងរួមគ្នាដើម្បីការរីកលូតលាស់គ្រប់ផ្នែករបស់ពួកគេ ។ ការដែលអោយកុមារលេងល្បែងកំសាន្តគឺជាការរៀនស្វែងយល់តាមលក្ខណ:ធម្មជាតិដែលកុមារចាប់ផ្ដើមរៀនតាំងពីកំណើត ។ ទន្ទឹមនឹងនេះផងដែរពួកគេក៏រៀនសូត្រពីការរស់នៅក្នុងសង្គមមួយជាលក្ខណ:សមូហភាព ការជួយគ្នាទៅវិញទៅមក និងភាពភាពអត់ធ្មត់ ។ល។ ថ្នាក់មត្តេយ្យដំបូងជាជំហ៊ានទី១ដែលកុមារតូចចាប់ផ្ដើមរៀនយល់ពីសង្គមខាងក្រៅ ពួកគេចាប់ផ្ដើមរៀនអំពីមជ្ឈដ្ឋានជុំវិញខ្លួនដែលជាកត្តាជួយអោយពួកគេចេះបង្កើត និងបង្ហាញចេញពីគំនិតយោបល់របស់ខ្លួន ។

ក្នុងវ័យនេះកុមារប៉ុនប៉ងចាប់នេះចាប់នោះមិនឈប់ឈរ និងចង់សាកល្បង ធ្វើគ្រប់សកម្មភាពរួចក៏ប្រលែងចោលទៅវិញយ៉ាងឆាប់រហ័ស ។ ការគ្រប់គ្រងមជ្ជ្ឈដ្ឋានសិក្សាដ៏ល្អមួយគឺជាការជួយអោយពួកគេមានស្វ័យភាពបន្តិចម្ដងៗ លើសពីនេះសាលាយើងក៏បណ្ដុះគំនិតកុមារអោយមានទំនុកចិត្តលើខ្លួនឯង រៀនសូត្រជាលក្ខណ:ក្រុម ចេះប្រើសម្ថភាពរបស់ខ្លួន និងចេះស្រលាញ់ការរៀនសូត្រនៅសាលា ។

កម្មវិធីគរុកោសល្យនៅសាលាEFIជាការបង្រៀនបែបពីរភាសា បារាំង និងអង់គ្លេស តែមួយគត់និងគោរពតាមគោលការណ៍ដែលដាក់ចេញដោយក្រសួងអប់រំជាតិបារាំង ។ កម្មវិធីសិក្សានេះពង្រឹងអោយមានភាពជាក់លាក់មួយដែលផ្សារភ្ជាប់រវាងភាសា និងវប្បធម៌បែបអង់គ្លេស ។ ដោយការទទួលបាននូវការអប់រំបែបពីរភាសា សិស្សានុសិស្សយល់ដឹងយ៉ាងច្បាស់លាស់អំពីភាសា និងវប្បធម៌របស់ភាសានីមួយៗ ។ ទស្សនវិស័យរបស់យើងគឺផ្ដល់ និងបង្រៀនជំរុញទឹកចិត្តសិស្សអោយចេះស្រលាញ់ការសិក្សា គោរពនិងផ្ដល់សិទ្ធអោយគ្នាទៅវិញទៅមកនៅក្នុងសង្គមតែមួយ ។

ការលូតលាស់ធំធាត់ដែលធ្វើឡើងនៅក្នុងមជ្ឈដ្ឋានដ៏អំណោយផលមួយនិងដ៏សមប្រកប ពួកគាត់នឹងចេះបង្កើតមូលដ្ថានគ្រឹះដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការសិក្សាដោយខ្លួនឯង ។ រាល់សកម្មភាពដែលមានដូចជា ការលេងកំសាន្ត ការធ្វើពិសោធន៍នានា ការសង្កេតពិនិត្យ សកម្មភាពស្វ័យភាពរឺសមូសភាពគឺសុទ្ធតែជាការវឹកហាត់ដែលនាំអោយពួកគេអាចបញ្ចេញចំណេះដឹង និងចំណេះធ្វើ ។ សរុបមកសាលាEFIដើរតួនាទីជាទីលានមួយជួយជំរុញអោយសិស្សានុសិស្សសំរេចបាននូវកិច្ចការផ្ទាល់ខ្លួន ក៏ដូចជាកិច្ចការនៅក្នុងវិជ្ជាជីវ:នៅថ្ងៃអនាគតផងដែរ ។

ថ្នាក់បឋមសិក្សា

programmes de l'EFI

ថ្នាក់បឋមសិក្សាមានសិស្សអាយុចាប់ពី6ឆ្នាំដល់11ឆ្នាំ ។ ថ្នាក់នេះបែងចែកជាពីរវគ្គ:វគ្គ2(CP, CE1, CE2) និងវគ្គ3 (CM1 និង CM2)

កាលវិភាគសិក្សាមានដូចជា : 

  • មុខវិជ្ជាភាសាបារាំង
  • មុខវិជ្ជាភាសាអង់គ្លេស
  • មុខវិជ្ជាគណិតវិទ្យា
  • សិស្សរៀនភាសាបារាំង និងអង់គ្លេសអាចជ្រើសរៀនភាសាទីបីបានដែលមានភាសាខ្មែរ រឺភាសាចិនកុកងឺ ។ 
  • កាលវិភាគសិក្សាផ្នែកសិល្ប:មានដូចជា : 
  • មុខវិជ្ជាអប់រំ និងកីឡា
  • មុខវិជ្ជាសីលធម៌សង្គម
  • មុខវិជ្ជាសំណួរចំលើយទូទៅ
 

ការរៀននៅសាលាគឺជាការរៀនបែបចោទជាសំនួរ  ហើយក៏មានរៀនតាម មុខវិជ្ជាច្បាស់លាស់ដែរ ដូចជាមុខវិជ្ជាភាសាបារាំង មុខវិជ្ជាភាសាអង់គ្លេស មុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និងពត៌មានវិទ្យា ថែមទាំងមុខវិទ្យាសិល្ប:  និងកាយសិល្ប: ។ ទាំងនេះធ្វើអោយសិស្សមានភាពស្ទាត់ជំនាញជាពិសេសភាសាបារាំងដែលជាភាសាគោល ។

អាទិភាពដែលទទួលបានពីការសិក្សាមូលដ្ឋានដូចជា ការអាន ការសរសេរ ការរាប់ ការចេះគោរពអ្នកដទៃ ការបង្រៀនត្រូវតែមានលក្ខណជារចនាសម្ព័ន្ធពិសេសនិងច្បាស់លាស់ ។ សាលាយើងផ្ដោតសំខាន់ទៅលើការសិក្សាគ្រប់ទំរង់ ហើយក៏យកចិត្តទុកខ្លាំងលើការខិតខំរៀនសូត្រនិងរីកចំរើនរបស់ពួកគេផងដែរ ។ 

កម្មវិធីសិក្សាក្នុងថ្នាក់រៀបចំឡើងដោយការរៀនពីអ្វីដែលសិស្សបានរៀនរួចមកហើយ និងមានបន្ថែមរបៀបរៀនថ្មីៗតាមតំរូវការរបស់សិស្ស ។ វាជាការចំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីតំរូវការពិសេសរបស់សិស្សម្នាក់ៗក្នុងការរៀនសូត្ររបស់ពួកគេ ។

បន្ថែមពីនេះទៀតយើងបណ្ដុះស្វ័យភាពរបស់សិស្សដោយអោយពួកគេរៀនស្វែងយល់ដោយការសង្កេត ការធ្វើប្រតិកម្ម និងការធ្វើជាពិសោធន៍នានា ។ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តអោយស្វែងយល់ពីចំណេះដឹង និងចំណេះធ្វើតាមការគិតរបស់គេអោយកាន់តែច្បាស់ថែមទៀតក្នុងអំឡុងពេលសិក្សារបស់ខ្លួន ហើយក៏រៀនបង្ហាញចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋានគ្រឹះដែលបានសិក្សានៅក្នុងសាលាដាក់ចេញជាភស្ដុតាងនៅក្រោមគ្រប់រូបភាព ថែមទាំងរៀនបញ្ចេញមតិយោបល់ ធ្វើការបកស្រាយប្រកបដោយអំណះអំណាងយ៉ាងសមហេតុផល ។

ថ្នាក់អនុវិទ្យាល័យ

បន្ទាប់ពីថ្នាក់បឋម សិស្សានុសិស្សត្រូវចូលអនុវិទ្យាល័យជាបន្ត(វគ្គ 3 និង 4) ជាដំណាក់កាលដែលពួកគេត្រូវត្រៀមខ្លួននឹងការសិក្សាបែបវិទ្យាល័យ  ។ វគ្គនេះរៀបចំឡើងដោយមាន4កំរិត ចាប់ពីថ្នាក់ទី6 ដល់ទី9 ហើយកម្មវិធីសិក្សាមានជាភាសាបារាំង និង អង់គ្លេស ។ 

លើសពីការរៀនមុខវិទ្យាភាសាបារាំង អង់គ្លេស សិល្ប:ទស្សនីយភាព សិល្ប:តន្ត្រី ប្រវត្តិសិល្ប: អប់រំនិងកីឡា មុខវិជ្ជាសីលធម៌សង្គម ប្រវត្តិវិទ្យា វិទ្យាសាស្រ្តសង្គម មុខវិទ្យាគណិតវិទ្យា សិស្សអាចជ្រើសរៀនភាសាទីបីបានដែលមានជាភាសាខ្មែរ រឺភាសាចិនកុកងឺ ។

 

ថ្នាក់ទី៦ជាថ្នាក់ដំបូងនៃថ្នាក់អនុវិទ្យាល័យដែលតំរូវអោយសិស្សរៀនសំរបខ្លួននឹងបរិកាសសិក្សាថ្មីនិងធានាបន្តនូវចំណេះដឹងដែលពួកគេបានរៀនសូត្រតាំងពីថ្នាក់បឋម CM1 និង CM2 

សាលាក៏មានការយកចិត្តទុកដាក់ជាពិសេសមួយកំរិតទៀតនៅអំឡុងពេលនេះដើម្បីទទួលស្វាគមន៍ពួកគេនៅក្នុងបរិកាសសិក្សាថ្មីនេះផងដែរ ។ នៅថ្នាក់ទី 7 8 និង 9 គោលដៅរបស់សាលាគឺបណ្ដុះអោយពួកគេចេះអភិវឌ្ឃន៍សម្ថភាពផ្សេងៗទៀតរបស់ពួកគេក្នុងមុខវិទ្យាផ្សេងៗ និងគ្រប់ស្ថានការណ៍ដែលគេបានជួប ។

ដំណើរការអប់រំផ្នែកសុខភាព អប់រំផ្នែកសិល្ប:ទស្សនីយភាព និងវប្បធម៌ ការអប់រំជាពលរដ្ឋភាព ផ្ដល់អោយសិស្សានុសិស្សនូវលក្ខខណ្ឌមួយដែលធ្វើអោយពួកគេចេះសាងទំនុកចិត្ត សម្ថភាពចាំបាច់ៗសំរាប់ប្រឈមនឹងភាពសំបូរបែបនៃចំណេះដឹងថ្មីៗនៅក្នុងសម័យសង្គមឌីជីថល ។ ពួកគេក៏ចេះប្រឈមមុខនឹងស្ថានការណ៍នានាដោយប្រើការគិតរបស់ខ្លួន និងច្នៃប្រឌិតដោយគោរពតាមស្ដង់ដារដែលជាផ្នែកនៃវប្បធម៌រួមមួយ ។

ជាទូទៅសិស្សានុសិស្សចេះអនុវត្តន៍និងប្រើការគិតរបស់ខ្លួនដោះស្រាយបញ្ហាស្មុគស្មាញបានជាច្រើន ។ ពួកគេក៏ត្រូវបានលើកទឹកចិត្តអោយចេះមានការប្រតិកម្មតបតទៅវិញប្រកបដោយទំនួលខុសត្រូវខ្ពស់ និងចេះសហការគ្នាតាមរយ:គំរោងការរងាររួម ចេះបង្កើតនិងផលិតឡើងនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ជាច្រើនទៀត ។ សាលាក៏បានអប់រំអោយពួកគេចេះធ្វើការសង្កេត មានការចង់ចេះចង់ដឹង បញ្ចេញមតិយោបល់ក្នុងន័យស្ថាបនា និងស្វ័យភាពនៃការគិតផងដែរ ។

ចុងថ្នាក់ទី9 សិស្សានុសិស្សត្រូវប្រលងសញ្ញាបត្រ័មធ្យមសិក្សាបឋមភូមិដោយសហការជាមួយ CNED 

ថ្នាក់វិទ្យាល័យ

បវេសនកាលឆ្នាំសិក្សា2022-2023 សាលាយើងបានបើកថ្នាក់ទី10របស់ខ្លួនបានសំរេចក្នុងក្របខណ្ឌមួយដែលមានកិច្ចសហការជាមួយCambridge International  ហើយសិស្សានុសិស្សយើងក៏បានចូលរួមប្រលងយកវិញ្ញាបនប័ត្រIGCSEនៅខែឧសភាឆ្នាំ2023ផងដែរ ។ នៅឆ្នាំ 2024 សិស្សថ្នាក់ទី11នឹងធ្វើការប្រលងសាកដើម្បីត្រៀមខ្លួនប្រលងសញ្ញប័ត្រទុតិយភូមិនៅឆ្នាំបន្ទាប់ ។ សរុបមកសាលាEFIរបស់យើងនឹងមានបេក្ខជនសញ្ញាប័ត្រទុតិយភូមិរបស់ខ្លួននៅឆ្នាំ2025 ។ 

អំឡុងពេលរៀននៅវិទ្យាល័យសិស្សថ្នាក់ទី11 នឹងសំរេចចិត្តរជ្រើសរើសឯកទ្ទេសនៃមុខវិជ្ជាណាមួយដែលសមស្របនឹងសក្ដានុពល និងការចង់បានរបស់ពួកគេ ។ ទោះជាមានមុខវិជ្ជាថ្មីបន្ថែមក៏ដោយ 

ក៏កម្មវិធីគរុកោសល្យរបស់យើងនៅតែរក្សាប្រសិទ្ធភាពដដែល ។ សិស្សានុសិស្សបន្តរៀនតាមកម្មវិធីដែលកំណត់ដោយក្រសួងអប់រំជាតិបារាំង និង Cambridge International ដើម្បីត្រៀមខ្លួនក្នុងការប្រលងយកសញ្ញាប័ត្រទុតិយភូមិជាភាសាបារាំង និងភាសាអង់គ្លេស ។