ភាសាទី 3

ភាសាទី 3

សាលាEFI យើងខ្ញុំក៏មានដាក់អោយសិស្សរៀននូវភាសាទី3តាំងពីអាយុ4ឆ្នាំមកម្លេះ ។ ភាសាខ្មែរជាភាសាដែលសាលាចង់អោយសិស្សរៀនដោយសារយើងមានទីតាំងនៅលើទឹកដីនេះស្រាប់ ។ ចំណែកឯភាសាចិនកុកងឺគឺជាភាសាដែលគេនិយមនិយាយជាងគេនៅអាស៊ី ។ គ្រួសារសិស្សអាចជ្រើសរើសភាសាមួយអោយបុត្រធីតារបស់ខ្លួន ហើយភាសាទាំងពីរមានគ្រូជនជាតិដើមជាអ្នកបង្រៀនផងដែរ ដែលបង្រៀន2ដងក្នុង1សប្ដាហ៍ ។  វត្ថុបំណងដែលសាលាដាក់អោយសិស្សរៀនភាសាទីបី គឺចង់អោយសិស្សបានស្គាល់នូវភាសានិងវប្បធម៌ដែលនៅក្បែរខ្លួនពួកគេថែមមួយទៀត ។ នៅថ្នាក់អនុវិទ្យាល័យបន្ថែមពីភាសាខ្មែរ និងចិនកុកងឺ សិស្សអាចរើសរៀនភាសាអេស្ពាញ និងឡាតាំងបានផងដែរ ។

ទោះជាសិស្សអាចរើសរៀនភាសាផ្សេងទៀតបានក៏ដោយតែសាលាតម្រូវអោយសិស្សចេះស្ទាត់ជំនាញភាសាបារាំង និងអង់គ្លេសជាអាទិភាព ។ គណ:គរុកោសល្យនឹងតាមដានមើលសិស្សដើម្បីធានាបានថាពួកគេមានកំរិតភាសាបារាំង និងអង់គ្លេសបានត្រឹមត្រូវមុននឹងរើសរៀនភាសាផ្សេងទៀត ។ ប្រសិនបើសិស្សនៅមានកំរិតទាបចំពោះភាសាទាំងពីរខាងលើគណ:គរុកោសល្យយើងនឹងស្នើរអោយគ្រួសារសិស្សទុកភាសាទីបីមួយឡែកហើយប្រឹងចាប់យកភាសាបារាំង និងអង់គ្លេសអោយបានល្អជាមុនសិន ។ គណ:គរុកោសល្យអនុវត្តន៍វីធីសាស្ត្រនេះតាមភាពជាក់ស្ដែងចំពោះករណីសិស្សម្នាក់ៗ ។

ការរៀនភាសាខ្មែរ ភាសាចិនកុកងឺ ភាសាអេស្ពាញ ដែលសាលាបានរៀបចំឡើងគឺដើម្បីឆ្លើយតបនឹងតម្រូវការសិស្សដែលចង់ស្គាល់ភាសាមួយបន្ថែមទៀត ។ កំរិតបង្រៀនភាសាទាំងអស់នេះមិនអំណោយផលខ្លាំងសំរាប់សិស្សដែលមានភាសាទាំងនេះជាភាសាដើមទេ ។ ក្នុងករណីមានចម្ងល់ណាមួយ យើងសូមណែនាំមាតាបិតាធ្វើការណាត់ជួបជាមួយគណ:គរុកោសល្យដើម្បីពិភាក្សាសុំមតិយោបល់ ។