លក្ខខណ្ឌចុះឈ្មោះចូលរៀន
លក្ខខណ្ឌចុះឈ្មោះចូលរៀន
ដើម្បីចុះឈ្មោះចូលរៀននៅសាលា EFI
យើងមានសេចក្ដីសោមនស្សរីករាយណាស់ដែលលោកអ្នកជ្រើសរើសសាលាយើងសំរាប់បុត្រធីតារបស់លោកអ្នក ។ បរិវេណសាលាមានទំហំធំទូលាយរហូតដល់3ហិចតានិងបំពាក់ដោយគ្រឿងបរិក្ខារទំនើប ចំណែកឯអត្រានៃការផ្លាស់ប្ដូរបុគ្គលិកក៏មានតិច ឯគ្រូបង្រៀនទៀតសោតន៍សុទ្ធតែមានសញ្ញាប័ត្រនិងបទពិសោធន៍ដ៏សំបូរបែប ។ សាលាមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើអោយបុត្រធីតារបស់លោកអ្នកសិក្សាក្នុងមជ្ឈដ្ឋានមួយដែលសំបូរបែបនិងមានសុខមាលភាពដ៏ខ្ពង់ខ្ពស់បំផុត ។
ស្វែងរកលក្ខខណ្ឌចុះឈ្មោះចូលរៀននៅខាងក្រោមនេះ ។ យើងខ្ញុំនៅរងចាំឆ្លើយគ្រប់សំណួររបស់លោកអ្នក ។
លក្ខខណ្ឌចុះឈ្មោះចូលរៀនសំរាប់ថ្នាក់ TPS = កុមារអាយុ18 ខែ
សាលាEFIទទួលកុមារតូចចាប់ពីអាយុ18ខែឡើងទៅសំរាប់ថ្នាក់មតេ្តយ្យតូចប្រសិនបើគេមានលក្ខខណ្ឌគ្រប់គ្រាន់ដូចខាងក្រោម :
- កុមារត្រូវមានអាយុ18ខែរាប់មកដល់ត្រឹមថ្ងៃទី 28 សីហា ឆ្នាំ 2023 ។ កុមារដែលមានអាយុ18ខែអាចចូលរៀនសំរាប់ឆ្នាំសិក្សា2023-2024 ។ ដូច្នេះមានតែកុមារដែលកើតមុនថ្ងៃទី 28 ខែកុម្ភះ ឆ្នាំ2022ប៉ុណ្ណោះទើបអាចចូលរៀនបានតាំងពីដើមឆ្នាំសិក្សា ។ កុមារដែលកើតក្រោយកាលបរិច្ឆេទខាងលើត្រូវរងចាំរហូតដល់គ្រប់អាយុសិន ។ ចំពោះកុមារដែលគ្រប់អាយុចូលរៀនហើយចង់ចូលក្នុងអំឡុងពេលសិក្សាអាចធ្វើទៅបាន អាស្រ័យលើកន្លែងដែលនៅមាន ។
- កុមារតំរូវអោយចេះស្ដាប់គ្រូ ជំនួយការគ្រូ និងចេះដើរជាមួយក្រុមមិត្តរួមថ្នាក់ ។
- សំរាប់ថ្នាក់មតេ្តយ្យតូចនេះ មាតាបិតាអាចជ្រើសរើសដាក់កូនអោយរៀនតែកន្លះថ្ងៃ រឺមួយថ្ងៃពេញ ។
សំរាប់ថ្នាក់តូច(PS–3ឆ្នាំ) ដល់ថ្នាក់ធំ(GS– 5ឆ្នាំ) លក្ខខណ្ឌចូលរៀនមានលក្ខណ:សាមញ្ញ ។ កុមារតំរូវអោយចុះឈ្មោះចូលរៀនតាមថ្នាក់ដែលត្រូវនឹងអាយុមុនថ្ងៃទី31 ខែធ្នូ ។ សំរាប់ថ្នាក់តូច PS មាតាបិតាអាចជ្រើសរើសដាក់កូនអោយរៀនតែកន្លះថ្ងៃ រឺមួយថ្ងៃពេញ ។
កុមារអាចចុះឈ្មោះចូលរៀនបានក្នុងអំឡុងពេលសិក្សាអាស្រ័យលើកន្លែងដែលនៅមាន ។
លក្ខខណ្ឌចុះឈ្មោះចូលរៀនសំរាប់វគ្គ 1 – ពីថ្នាក់ PS ដល់ GS
លក្ខខណ្ឌចុះឈ្មោះចូលរៀនសំរាប់វគ្គ 2 – ពីថ្នាក់CP ដល់ CE2
សិស្សានុសិស្សតំរូវអោយជួបផ្ទាល់ជាមួយគណ:គរុកោសល្យក្រោមលក្ខខណ្ឌខាងក្រោមជាមុនសិន :
- តំរូវអោយមានប្រវត្តិសិក្សាល្អពីសាលាមុន ។
- មានកំរិតភាសាបារាំងគ្រប់គ្រាន់ដើម្បីរៀនអោយទាន់ថ្នាក់ភាសាបារាំង ។ សំរាប់សិស្សដែលមិនមានកំរិតភាសាបារាំងគ្រប់គ្រាន់ខាងសាលាមានការណែនាំមួយចំនួនដែលជាដំណោះស្រាយសមស្របស្នើរចំពោះគ្រួសារ : វគ្គសិក្សាភាសាបារាំងពេញម៉ោងដើម្បីអោយសិស្សរៀនបំប៉នមុនចូលបវេសនកាល ។ កម្មវិធីរៀនភាសាបារាំងជាពិសេសសំរាប់រយ:ពេលប៉ុន្មានខែដំបូង ។ សំណើរនេះផងដែរត្រូវសំរេចរួមគ្នាក្រោមការឯកភាពពីសំណាក់គ្រួសារ ។
- សំរាប់សិស្សដែលមិនមានកំរិតភាសាអង់គ្លេសគ្រប់គ្រាន់ គណ:គរុកោសល្យនឹងមានការណែនាំចំពោះគ្រួសារដើម្បីជួយពួកគេក្នុងការចូលរៀន ។ សិស្សានុសិស្សអាចចូលរៀនតាមថ្នាក់ដែលសមស្របទៅតាមអាយុរបស់ពួកគេមុនថ្ងៃទី31 ខែធ្នូនៃឆ្នាំសិក្សា ។
សិស្សានុសិស្សអាចចុះឈ្មោះចូលរៀនបានក្នុងអំឡុងពេលសិក្សាអាស្រ័យលើកន្លែងដែលនៅមាន ។
សិស្សានុសិស្សតំរូវអោយជួបផ្ទាល់ជាមួយគណ:គរុកោសល្យក្រោមលក្ខខណ្ឌខាងក្រោមជាមុនសិន :
- តំរូវអោយមានប្រវត្តិសិក្សាល្អពីសាលាមុន ។
- មានកំរិតភាសាបារាំងគ្រប់គ្រាន់ដើម្បីរៀនអោយទាន់ថ្នាក់ភាសាបារាំង ។ សំរាប់សិស្សដែលមិនមានកំរិតភាសាបារាំងគ្រប់គ្រាន់ខាងសាលាមានការណែនាំមួយចំនួនដែលជាដំណោះស្រាយសមស្របស្នើរចំពោះគ្រួសារ : វគ្គសិក្សាភាសាបារាំងពេញម៉ោងដើម្បីអោយសិស្សរៀនបំប៉នមុនចូលបវេសនកាល។ កម្មវិធីរៀនភាសាបារាំងជាពិសេសសំរាប់រយ:ពេលប៉ុន្មានខែដំបូង ។ សំណើរនេះផងដែរត្រូវសំរេចរួមគ្នាក្រោមការឯកភាពពីសំណាក់គ្រួសារ ។
- សំរាប់សិស្សដែលមិនមានកំរិតភាសាអង់គ្លេសគ្រប់គ្រាន់ គណ:គរុកោសល្យនឹងមានការណែនាំចំពោះគ្រួសារដើម្បីជួយពួកគេក្នុងការចូលរៀន ។ សិស្សានុសិស្សអាចចូលរៀនតាមថ្នាក់ដែលសមស្របទៅតាមអាយុរបស់ពួកគេមុនថ្ងៃទី31 ខែធ្នូនៃឆ្នាំសិក្សា ។
សិស្សានុសិស្សអាចចុះឈ្មោះចូលរៀនបានក្នុងអំឡុងពេលសិក្សាអាស្រ័យលើកន្លែងដែលនៅមាន ។
លក្ខខណ្ឌចុះឈ្មោះចូលរៀនសំរាប់វគ្គ 3, វគ្គ 4, ថ្នាក់វិទ្យាល័យ និងថ្នាក់ទី4 (CM1) ដល់ថ្នាក់ទី 11
បញ្ជីរងចាំ
គណ:គរុកោសល្យសំរេចទទួលសិស្សអោយចូលរៀនបានអាស្រ័យលើលក្ខខណ្ឌវិនិច្ឆ័យដែលបានរៀបរាប់ពីខាងដើម និងចំនួនកន្លែងដែលនៅមាននៃថ្នាក់នីមួយៗ ។
នៅពេលដែលឯកសារចុះឈ្មោះបានផ្ញើររួចហើយនោះខាងសាលានឹងផ្ដល់ដំណឹងជូនវិញដោយភ្ជាប់ជាមួយពត៌មានដូចតទៅនេះ: ជាប់បានចូលរៀន ជាប់នៅក្នុងបញ្ជីរងចាំ ជាប់តាមលក្ខខណ្ឌ រឺក៏មិនជាប់ ។
បញ្ជីរងចាំគោរពតាមអាទិភាពដូចខាងក្រោម :
- អាទិភាពទី 1 : សិស្សដែលចុះឈ្មោះរួចរាល់ហើយនៅ EFI ។
- អាទិភាពទី 2 : មានបង រឺប្អូនដែលរៀននៅ EFI ។
- អាទិភាពទី 3 : សិស្សដែលធ្លាប់រៀននៅ EFI ។
- អាទិភាពទី 4 : តាមលំដាប់លេខរៀងដែលសិស្សថ្មីបានចុះឈ្មោះនិងបញ្ជូនឯកសារគ្រប់គ្រាន់ទៅផ្នែករដ្ឋបាលសាលា ។