ការទទួលស្គាល់ និងកិច្ចព្រមព្រៀង

ការទទួលស្គាល់ និងកិច្ចព្រមព្រៀង

Cambridge Assessment International Education

សាលាEFIត្រូវបានទទួលស្គាល់ដោយ Cambridge Assessment International Education តាំងពីខែមករាឆ្នាំ2022 និងបានចូលជាសមាជិករបស់បណ្ដាញសាលាអន្តរជាតិដំបូងបង្អស់នៅលើពិភពលោក ។ សាលាអន្តរជាតិ Cambridge ជួយជំរុញសិស្សានុសិស្សអោយកាន់តែមានការវិវឌ្ឍន៍ ការចង់ចេះ ចង់ដឹង និងការស្រលាញ់ការសិក្សារជានិរន្តរ៍ភាព ។ នៅសាលាEFIកម្មវិធី របស់ Cambridgeនឹងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាអប់រំរបស់ក្រសួងអប់រំជាតិបារាំង ។ ដើម្បីផ្ដល់ជូនជាបទពិសោធន៍ចំរុះដែលមានតែមួយគត់ ហើយបទពិសោធន៍នេះទៀតសោតនឹងធ្វើអោយសិស្សានុសិស្សទទួលបានសម្ថភាពថ្មីៗក្នុងដំណើរឆ្ពោះទៅកាន់ពិភពលោក ហើយក៏ជាគន្លឹះសំរាប់ពួកគេទទួលបាននូវលទ្ធផលដ៏គាប់ប្រសើរក្នុងជីវិត ក្នុងការសិក្សានៅសាលា មហាវិទ្យាល័យ និងក្នុងវិស័យការងារផងដែរ ។

Centre National d’Enseignement à Distance

ចាប់តាំងពីឆ្នាំ 2021-2022 សាលាEFI បានចុះកិច្ចព្រមព្រៀងជាមួយ CNED មជ្ឃមណ្ឌលជាតិសិក្សាពីចំងាយ ដែលជា​​​កម្មវិធីសិក្សារមួយរបស់ក្រសួងអប់រំជាតិបារាំង ។ ការសហការរវាង CNED/EFI បាននាំមកនូវការធានាមួយដ៏ពិសេសដល់សិស្សានុសិស្សនូវវគ្គសិក្សាបង្រៀនដោយលោកគ្រូ អ្នកគ្រូប្រចាំនៅ EFI និងចំណេះអនុវត្តន៍ពី CNED ពេញមួយឆ្នាំ ។ CNED តែងតែតាមដានជាប់ជានិច្ចនូវរាល់លទ្ធផលរបស់សិស្សដើម្បីធានាបានថាកម្មវិធីសិក្សាបារាំងនៅតែមានប្រសិទ្ធិភាពខ្ពស់ ។ វិញ្ញាសារប្រលងមធ្យមសិក្សាបឋមភូមិត្រូវបានរៀបចំឡើងនៅមណ្ឌលប្រឡងនៅភ្នំពេញដោយមានបណ្ឌិតសភាទីក្រុងម៉ុងពឺលីយ៉េជាជំហរ និងវាយតំលៃដោយក្រសួងអប់រំជាតិបារាំង ។

កិច្ចព្រមព្រៀងរបស់ស្ថាប័នសាលា

នៅខែតុលាឆ្នាំ 2022 សាលាEFIយើងខ្ញុំបានចុះកិច្ចព្រមព្រៀមជាមួយ SADR (បណ្ដាញគាំទ្រនិងអភិវឌ្ឃន៍)ក្នុងគោលបំណងទទួលបានកិច្ចព្រៀមព្រៀងមួយជាមួយAEFE (ភ្នាក់ងារអប់រំបង្រៀនភាសាបារាំងនៅក្រៅស្រុក) ។