ភាពខុសគ្នា
ភាពខុសគ្នា
សាលាEFIមានសិស្សមកពី30សញ្ជាតិខុសគ្នា និយាយជាង20ភាសាផ្សេងគ្នាហើយប្រវត្តិសិក្សាក៏មកពីប្រទេសផ្សេងគ្នាដែរដូចជា បារាំង កូរ៉េខាងត្បូង សហរដ្ឋអាមេរិក រវ៉ាន់ដា សិង្ហបុរី គុយបាជាដើម ។
មកពីមជ្ឈដ្ឋានខុសគ្នាតាំងពីវប្បធម៌ ភាសា ការសិក្សា ដូច្នេះហើយការបង្កើតប្រព័ន្ធអប់រំមួយដែលឆ្លើយតបទៅនឹងតំរូវការរបស់ពួកគេបានក្លាយជាសសរស្ដម្ភនៃគរុកោសល្យរបស់សាលាយើងខ្ញុំ។
ដំណើរនៃភាពខុសគ្នានៃភាសា
អាទិភាពដំបូងដែលសាលាត្រូវធ្វើគឺពិនិត្យកំរិតភាសាទាំងពីររបស់សិស្សមុននឹងវាយតំលៃថាពួកគេប្រើប្រាស់បានយ៉ាងស្ទាត់ជំនាញ ។ សិស្សខ្លួនឯងក៏ត្រូវប្រឹងប្រែងរៀនសូត្រទៅតាមកំរិតរៀងៗខ្លួនផងដែរ ។ ដូច្នេះពួកគេតំរូវអោយយល់ពីការណែនាំ ទំនាក់ទំនងផ្ដោះប្ដូរជាមួយគ្រូ និងចូលរួមកិច្ចការជាក្រុម ការលេងកំសាន្តរួមថ្នាក់ជាដើម ។
សាលាក៏បានបង្កើតវគ្គសិក្សាពិសេសសំរាប់សិស្សដែលត្រូវការរៀនបំប៉នភាសាបារាំង រឺអង់គ្លេស ដើម្បីអោយពួកគេអាចរៀនបន្ថែមនិងមានកំរិតគ្រប់គ្រាន់តាមតំរូវការ :
- ប្រសិនបើសិស្សនិយាយភាសាអង់គ្លេសបានល្អហើយតែមិនមានកំរិតគ្រប់គ្រាន់សំរាប់ភាសាបារាំង អីចឹងខណ:ពេលជាក់លាក់ណាមួយក្នុងមុខវិជ្ជាភាសាអង់គ្លេស គ្រូភាសាបារាំងនឹងនាំគាត់ចេញពីថ្នាក់ទៅរៀនបំប៉នបន្ថែម ។
- ប្រសិនបើសិស្សនិយាយភាសាបារាំងបានល្អហើយ តែមិនមានកំរិតគ្រប់គ្រាន់សំរាប់ភាសាអង់គ្លេស អីចឹងខណ:ពេលជាក់លាក់ណាមួយក្នុងមុខវិជ្ជាភាសាបារាំង គ្រូភាសាអង់គ្លេសនឹងនាំគាត់ចេញពីថ្នាក់ទៅរៀនបំប៉នបន្ថែម ។
- ក្នុងស្ថានភាពខ្លះគ្រូនឹងចូលមកក្នុងថ្នាក់រៀនដើម្បីពិនិត្យមើលដោយផ្ទាល់ និងផ្ដល់ជាកំលាំងចិត្តដល់សិស្សផងដែរ ។
- សិស្សដែលរៀនបំប៉នភាសាបារាំង រឺអង់គ្លេសជាទូទៅមិនតំរូវរឺណែនាំអោយរៀនភាសាទីបីភ្លាមទេ ដើម្បីអោយពួកគាត់មានពេលវេលាគ្រប់គ្រាន់ពង្រឹងភាសាដែលចាំបាច់ជាមុនសិន ។
កុមារដែលមានតំរូវការពិសេស
គ្រប់សាលាទាំងអស់តែងតែមានកុមារដែលមានតំរូវការពិសេស។ ពួកគេបង្ហាញចេញតាមរយះការពិបាកសម្របខ្លួន អាកប្បកិរិយាមិនប្រក្រតី ផលពិបាកក្នុងការសិក្សាជាដើម ។ គ្រួសារខ្លះមិនបានមើលដឹងពីតំរូវការពិសេសរបស់បុត្រធីតាខ្លួនឡើយ តែគណ:គរុកោសល្យខាងសាលាយើងបានយល់យ៉ាងច្បាស់អំពីតំរូវការនេះ។ ហើយជារឿយៗពួកយើងតែងតែផ្ដល់ពត៌មាន អោយអាណាព្យាបាល ដើម្បីពិភាក្សារកដំណោះស្រាយសមស្របទៅតាមតំរូវការរបស់ពួកគេ ។
ក្នុងករណីនេះកិច្ចការដំបូងដែលត្រូវធ្វើគឺរកអ្នកជំនាញដើម្បីវិនិច្ឆ័យជាមុនសិន ។
នៅភ្នំពេញមានអ្នកឯកទ្ទេសជាច្រើនដូចជា ឯកទ្ទេសជួយក្នុងការនិយាយ ឯកទ្ទេសផ្នែកវិកលចរិត ឯកទ្ទេសផ្នែកចិត្តសាស្ត្រ ដែលអាចរកដំណោះស្រាយចំពោះករណីបែបនេះជូនគ្រួសារ និងគណ:គរុកោសល្យ។ បន្ទាប់ពីរករោគវិនិច្ឆ័យរួចរាល់ហើយ ខាងសាលាសហការជាមួយគ្រួសារ និងអ្នកជំនាញដើម្បីដាក់ចេញនូវវិធីសាស្ត្រមួយជាក់លាក់និងសមស្របដើម្បីជួយកុមារ ។
យោងតាមភាពជាក់ស្ដែងតើគួរមានវិធីសាស្ត្របែបណា?
ជាទូទៅនៅពេលចុះឈ្មោះចូលរៀនដំបូងប្រសិនបើលោកគ្រូ អ្នកគ្រូសំគាល់ឃើញថាកុមារមានតំរូវការពិសេស នោះពួកគាត់តែងតែរកដំណោះស្រាយបានភ្លាមតាំងពីដើមឆ្នាំសិក្សាទៅ ។ រោគសញ្ញានេះតែងតែរកឃើញបន្ទាប់ពីកុមារចូលរៀនបានមួយសប្ដាហ៍ ។
នៅចុងខែកញ្ញាបន្ទាប់ពីបើកបវេសនកាល និងរយះពេលសម្របខ្លួនបានកន្លងផុតហើយបន្តិចនោះ គណ:គ្រប់គ្រងអប់រំសាលាជាមួយនឹងលោកគ្រូ អ្នកគ្រូចាប់ផ្ដើមពិនិត្យវិភាគលើកុមារម្នាក់ៗហើយបើមានករណីពិសេសណាមួយកើតឡើងខាងសាលានឹងរៀបចំអោយមានការជួបគ្នារវាងគ្រូ និងគ្រួសារសិស្សដើម្បីពិភាក្សារកដំណោះស្រាយល្អស្របតាមតំរូវការរបស់កុមារ រឺក៏ណែនាំអោយជួបជាមួយអ្នកឯកទ្ទេសផ្ទាល់តែម្ដង ។