បេសកកម្ម និង គុណតំលៃ

បេសកកម្ម និង គុណតំលៃ

បេសកកម្មរបស់យើង

សាលាយើងខ្ញុំផ្ដល់ជូននូវការអប់រំសិក្សាតាមបែប Cambridge Assessment International Education និងក្រសួងអប់រំជាតិបារាំងដើម្បីផ្ដល់ជូនសិស្សានុសិស្សនូវគុណភាពនៃការអប់រំបែបពហុភាសាក្នុងមជ្ឈដ្ឋានដ៏វិសេសវិសាល និងពោរពេញទៅដោយការគោរពគ្នា រួមគ្នាជាធ្លុងតែមួយផងដែរ ។ តាមរយ:ភាពខុសគ្នានៃមជ្ឈដ្ឋានរបស់សិស្សនីមួយៗ យើងព្យាយាមចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ពួកគេជានិច្ចក្នុងការសិក្សា ។

គុណតំលៃ

សាលាយើងរក្សាជំហរជានិច្ចដើម្បីធានាអោយបានថាសិស្សានុសិស្សបន្តវិវឌ្ឍន៍ ឥតឈប់ឈរនូវសម្ថភាពសំខាន់ៗចាំបាច់ ស្វ័យភាពរបស់ពួកគេ និងបន្តវិវឌ្ឍន៍ការមានទំនុកចិត្តលើខ្លួនឯងរបស់ពួកគេជាដើម ។ សាលាបន្តជំរុញជួយពួកគេអោយចេះបញ្ចេញគំនិតរិះគន់ដើម្បីស្ថាបនា បណ្ដុះគំនិតច្នៃប្រឌិតខ្ពស់ ដោយប្រើនូវចំណេះដឹងដែលបានរៀនសូត្រកន្លងមកដើម្បីបន្តពង្រីកសក្ដានុពលរបស់ពួកគេអោយកាន់តែខ្លាំងថែមទៀត ។ តាមរយ:ការអប់រំបែបពហុភាសា សាលាចង់អោយពួកគេក្លាយជាពលរដ្ឋម្នាក់ដែលចេះប្រឈមមុខដោះស្រាយបញ្ហាធំៗដែលអាចកើតមានឡើងនៅពេលអនាគត ។