បរិវេណសាលា
បរិវេណសាលា
បរិវេណសាលាខាងកោះពេជ្រ
ចាប់ពីថ្នាក់កណ្ដាលទៅសិស្សត្រូវមករៀននៅបរិវេណខាងសាលាCIS នៅកោះពេជ្រដែលចាប់ផ្ដើមដំណើរការតាំងពីខែសីហា ឆ្នាំ2015 និងបំពាក់ដោយឧបករណ៍ទំនើបៗតាមស្ដង់ដារអន្តរជាតិ ។
ថ្នាក់រៀននីមួយៗមានបំពាក់ទៅដោយសម្ភារ:សិក្សាដ៏ទំនើបដូចជាក្ដារខៀនលក្ខណ:ឌីជីថលអន្តរកម្មជាដើម ។ ការទទួលបានការអប់រំក្នុងមជ្ឈដ្ឋានដ៏ទំនើបបែបនេះ សិស្សានុសិស្សពង្រីកសក្ដានុពលរបស់ខ្លួនលើគ្រប់វិស័យដូចជា សកម្មភាពរាងកាយ និងកីឡា សិល្ប:ទស្សនីយភាព សិល្ប:តន្ត្រី និងពហុពត៌មានជាដើម ។ សិស្សានុសិស្សក៏អាចចូលរួមជាមួយកិច្ចកម្មសាលានិងក្រៅសាលាមួយចំនួនទៀតដែលរៀបចំឡើងនៅកន្លែងហាត់សៀក ទីលានកីឡា ទីលានលេងកំសាន្ត និងទីធ្លាខាងក្រៅដ៏ធំទូលាយរបស់សាលាយើង ។
- រោងល្ខោនដែលមាន600កៅអី
- អាងហែលទឹកប្រវែង 25 ម៉ែត្រ
- កន្លែងហាត់សៀកពីរកន្លែង
- អាហារដ្ឋានសាលា
- បន្ទប់ហាត់ប្រាណ
- បណ្ណាល័យប្រព័ន្ធផ្សព្វផ្សាយពីរកន្លែង
- ទីលានរួម : ទីលានរួម, កាហ្វេ ។ល។
- ទីលានកីឡា
ទីលានសាលាសរុបមានប្រវែង3ហិចតាដែលអាចទទួលសិស្សបានដល់ទៅចំនួន1,600នាក់ ។
បរិវេណសាលាខាងបាសាក់ ហ្កាដេន
បរិវេណសាលាខាងបាសាក់ហ្កាដេនស៊ីធី ទុកសំរាប់សិស្សថ្នាក់មតេ្តយ្យដំបូងបង្អស់ និងថ្នាក់តូច ។ ទីលាននេះផងដែរយើងប្រើរួមជាមួយសាលា CIS (Canadian International School of Phnom Penh).
សាលាមានទីតាំងនៅកន្លែងស្ងាត់ល្អ មានខ្យល់អាកាសបរិសុទ្ធ និងមានដើមឈើដុះព្រោងព្រៀត ។ ទាំងអស់នេះរៀបចំឡើងដើម្បីផាសុខភាពរបស់កុមារតូចៗ និងអោយពួកគេមានអារម្មណ៍ថាទីនេះជាកន្លែងរបស់ពួកគេ ។ ទាំងនេះជាកត្តាសំខាន់ណាស់ដើម្បីអោយពួកគេសប្បាយរីករាយរៀនសូត្រក្នុងលក្ខខណ្ឌដ៏សំបូរបែបមួយ ។ នៅបរិវេណខាងក្រៅ កុមារតូចអាចលេងកំសាន្តនៅទីធ្លាសួនច្បារដ៏ធំទូលាយ ទីធ្លាសំរាប់រត់លេង និងទីលានខ្សាច់ជាដើម ។ បរិវេណសាលាខាងបាសាក់ហ្កាដេនស៊ីធីក៏មានអាងហែលទឹកសំរាប់កុមារតូចផងដែរ ។