កម្មវិធីភាសាបារាំងរបស់សាលា EFI
កម្មវិធីភាសាបារាំងរបស់សាលា EFI
ដោយមានការគាំទ្រ និងអនុម័តពី AEFE កម្មវិធីភាសាបារាំងរបស់សាលា EFI មានផ្តល់ការបង្រៀនកម្មវិធីសាលាភាសាបារាំងកម្រិតមត្តេយ្យសិក្សា។ គោលការណ៍ កម្មវិធីបង្រៀន និងការរៀបចំក្នុងវិស័យនេះ អនុវត្តតាមប្រព័ន្ធអប់រំរបស់ប្រទេសបារាំង ជាមួយនឹងគ្រូបង្រៀនដែលមានបទពិសោធន៍ប្រកបដោយជំនាញវិជ្ជាជីវៈនៅតាមវិទ្យាល័យបារាំងក្នុងប្រទេសបារាំង ឬនៅបរទេស។
សាលាភាសាបារាំងមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ក្នុងបរិវេណបុរី Olympia។
សាលាមត្តេយ្យបារាំង ១០០%
សាលាមត្តេយ្យ គឺជាដំណាក់កាលមូលដ្ឋានគ្រឹះនៃការអប់រំរបស់កុមារ។ បំណិនដែលទទួលបានតាំងពីកុមារភាព ជាពិសេសនៅកម្រិតភាសា អាចជួយដល់ការអភិវឌ្ឍន៍ការរៀនសូត្រនាពេលអនាគត។
សាលាមត្តេយ្យនេះមានគោលដៅជំរុញលើកទឹកចិត្តកុមារឱ្យទៅសាលារៀន និងរៀនសូត្រ ប៉ុន្តែទន្ទឹមនឹងនោះ នឹងជួយអភិវឌ្ឍ ក៏ដូចជាពង្រឹងបុគ្គលិកលក្ខណៈរបស់ពួកគេផងដែរ។ វាជាកន្លែងដែលកុមាររៀនរស់នៅជាមួយគ្នា។ សិស្សានុសិស្សស្វែងយល់ពីគោលការណ៍ដំបូងនៃជីវិតក្នុងសង្គម ហើយចាប់ផ្តើមការអប់រំសីលធម៌ពលរដ្ឋវិជ្ជានៅទីនោះ។
សាលាមត្តេយ្យបារាំង រៀនសូត្រតាមរយៈសកម្មភាពលេងកម្សាន្តទៅតាមអាយុ និងសមត្ថភាពរបស់កុមារ។ គ្រូបង្រៀនលើកទឹកចិត្តឱ្យមានការវាយតម្លៃយ៉ាងសកម្មពាក់ព័ន្ធនឹងកុមារ ដែលជួយដល់ការវាយតម្លៃវឌ្ឍនភាពរបស់ពួកគេ។
គុណភាពគ្មានគូប្រៀប
គ្រឹះស្ថានអប់រំបារាំងនៅក្រៅប្រទេសត្រូវបានទទួលស្គាល់គុណភាពនៃការបង្រៀន និងបង្កើតបណ្តាញពិសេសដែលមានទំហំនិងលក្ខណៈដូចគ្នាតែមួយ។
តាមរយៈការចុះឈ្មោះកូនរបស់លោកអ្នកនៅកម្មវិធីភាសាបារាំងរបស់សាលា EFI នោះលោកអ្នកកំពុងផ្តល់ឱ្យពួកគេនូវឱកាសក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រកបដោយសុខដុមនីយកម្មក្នុងបរិយាកាសល្អដែលស័ក្តិសមឥតខ្ចោះទៅនឹងអាយុរបស់ពួកគេ។
ការបង្រៀនភាសាបារាំងរបស់យើងផ្តល់នូវគុណសម្បត្តិដូចខាងក្រោម៖
💡 ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ និងសង្គមរបស់កុមារតាមរយៈការលេងកម្សាន្ត ដើម្បីទទួលបានបំណិនចាំបាច់នានាសម្រាប់ពួកគេចាប់យកចំណេះដឹងជាមូលដ្ឋានគ្រឹះជាបន្តបន្ទាប់ (ការអាន ការសរសេរ ការរាប់ចំនួន ការគោរពអ្នកដទៃ)។
💡 បរិយាកាសសមស្របអមជាមួយសម្ភារបរិក្ខារទំនើប ដែលអាចឱ្យកុមារអភិវឌ្ឍប្រកបដោយសុវត្ថិភាពទាំងស្រុង។
💡 កម្មវិធីភាសា និងវប្បធម៌ ដែលភាសាបារាំងជាភាសាគោលនៃការបង្រៀន ដោយផ្តោតទៅលើភាសា និងវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះ។
💡 បុគ្គលិកបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវក្នុងការពិនិត្យមើលភាពខុសគ្នា និងតម្រូវការអប់រំពិសេសៗ។
💡 ការធានាការប្រាស្រ័យទាក់ទងជាបន្តលើវឌ្ឍនភាពរបស់កូនៗលោកអ្នក។
គ្រឿងបរិក្ខារទំនើបទាន់សម័យ
បរិវេណសាលាដែលមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ ស័ក្តិសមសម្រាប់ការស្វាគមន៍កុមារមត្តេយ្យក្នុងបរិយាកាសសុវត្ថិភាព។
លក្ខណៈពិសេសសំខាន់ៗ
- បង្រៀន ២៤ ម៉ោងលើ២៤ ម៉ោងក្នុងមួយសប្តាហ៍។
- ៨០% បង្រៀនជាភាសាបារាំង។
- អនុវត្តតាមក្រមស្តីពីការអប់រំរបស់ប្រទេសបារាំង។
- បរិវេណសាលាទំនើបទាន់សម័យស្ថិតនៅចំកណ្តាលទីក្រុង។
- កម្មវិធីអប់រំជាតិរបស់បារាំង។
- បរិយាកាសប្រកបដោយសុវត្ថិភាព និងមានការស្វាគមន៍។