ជីវប្រវត្តិសង្ខេប

ជីវប្រវត្តិសង្ខេប

Fabrice FILACHET - EFI Principal

លោក Fabrice Filachet

នាយកសាលា

លោកនាយក Fabrice Filachet គឺជាបណ្ឌិតជាន់ខ្ពស់ដែលមានកំរិតសិក្សាថ្នាក់សញ្ញាប័ត្រ DEA ផ្នែកជីវគីមី ហើយលោកក៏ជាសាស្ត្រចារ្យមុខវិជ្ជាជីវវិទ្យា និងវិទ្យាសាស្ត្រអនុវត្តន៍ផងដែរ ។ នៅឆ្នាំ2002លោកជាគ្រូបង្រៀនជីវវិទ្យានៅវិទ្យាល័យមួយកន្លែងនៅក្នុងទីក្រុងប៉ារីស បន្ទាប់មកក្លាយជាអ្នកទទួលបន្ទុកផ្នែកប្រឹក្សាយោបល់គរុកោសល្យ អ្នកបណ្ដុះបណ្ដាលគ្រូ និងមានតួនាទីជាអ្នកសម្របសម្រួល ។ នៅឆ្នាំ2008 លោកទទួលមុខងារជាអ្នកទទួលបន្ទុកឯកទេសផ្នែកអប់រំនៅ Saint-Vincent de Paul ដែលជាវិទ្យាល័យឯកជនមួយកន្លែងនៅទីក្រុងប៉ារីសដែលមាន20ថ្នាក់ សិស្សទាំងអស់មានចំនួន550នាក់ និងលោកគ្រូ អ្នកគ្រូជាង50នាក់នៅក្រោមការគ្រប់គ្រងរបស់គាត់ ។

នៅឆ្នាំ2014 លោក Fabrice Filachet បានចូលរួមជាមួយអង្គការអន្តរជាតិ ឯកទ្ទេសផ្នែកគរុកោសល្យអប់រំទាំងនៅអាស៊ី និងនៅមជ្ឍឹមបូព៌ា ។  គាត់មានតួនាទីយ៉ាងសំខាន់ទទួកបន្ទុកលើគំរោងទាំងនេះ និងជានាយកកម្មវិធី មិនតែប៉ុណ្ណោះលោកបានចូលប្រឡូកក្នុងកិច្ចកាងារជាច្រើនទៀតនៅកម្ពុជា វៀតណាម ហ្វីលីពីន និងលីបង់ ។ យោងតាមជីវប្រវត្តិការងារ លោកក៏បានដឹកនាំក្នុងការបង្កើតដំណើរការសិក្សា សរសេរសៀវភៅសិក្សា និងក៏ធ្លាប់ជាគណ:មេប្រយោគក្នុងកម្មវិធីប្រលងប្រកួតប្រជែងរបស់បុគ្គលិកគ្រូ និងជាគណ:មេប្រយោគធ្វើវិញ្ញាសារប្រលងផងដែរ ។

លោកមិនត្រឹមតែជាអ្នកអប់រំមួយរូប តែក៏ជាអ្នកគ្រប់គ្រងក្រុមការងារដែលពោរពេញទៅដោយបទពិសោទន៍ខ្ពស់ ហើយបានយកចំណេះទាំងនោះមកអនុវត្តន៍នៅសាលា EFI ទាំងផ្នែកចំណេះដឹងនៃកម្មវិធីសិក្សារបស់ក្រសួងអប់រំជាតិបារាំង ក៏ដូចជាបទពិសោទន៍ផ្នែកគរុកោសល្យ ។ វត្តមានរបស់លោកបានធ្វើអោយមជ្ឈដ្ឋានសិក្សាចំរុះនៅសាលាយើងមានការរីកចំរើនយ៉ាងខ្លាំងក្លាពោរពេញទៅដោយសក្ដានុភាពខ្ពស់ ។