ការអនុវត្តន៍ពីរភាសា

ការអនុវត្តន៍ពីរភាសា

អត្ថប្រយោជន៍នៃការប្រើពីរភាសា

នៅសាលា EFI ការបង្រៀនទាំងអស់ត្រូវធ្វើឡើងជាពីរភាសា 

ភាសាបារាំង និងអង់គ្លេស ។ ថ្នាក់នីមួយៗមានគ្រូចំនួនពីរនាក់ ហើយម្នាក់ៗបង្រៀនដោយប្រើភាសាកំណើតរបស់ខ្លួន ។ កម្មវិធីបង្រៀនចេញដោយក្រសួងអប់រំជាតិបារាំងមានលក្ខណ:ជាពីរភាសា ហើយនៅក្រៅថ្នាក់រៀន សិស្សានុសិស្សក៏នៅតែនៅក្នុងមជ្ឈដ្ឋានពីរភាសាដដែល ។

ការរៀនភាសាបរទេសតាំងពីបឋមវ័យនាំមកនូវអត្ថប្រយោជន៍ជាច្រើនមានដូចជា វិវឌ្ឍន:ភាពទូទៅ ការចង់ចេះចង់ដឹង ការបើកទូលាយទៅកាន់ពិភពលោក ថែមទាំងបង្កើនសម្ថភាពក្នុងការរៀនសូត្រដែលជាកត្តានាំទៅកាន់ភាពជោគជ័យក្នុងការសិក្សា ។ ដោយហេតុតែអាចនិយាយពីរភាសាយ៉ាងស្ទាត់ជំនាញតាំងពីបឋមវ័យទៅហើយនោះ គាត់អាចបង្កើតសម្ថភាពរៀនភាសាផ្សេងទៀតបានយ៉ាងឆាប់រហ័សនៅពេលក្រោយ។ កុមារតូចៗមានការចងចាំល្អ ហើយពួកគេត្រូវបានលើកទឹកចិត្តអោយរៀនភាសាផ្សេងថែម

ទៀត ។ ពួកគេឆាប់ទទួលយកបាន​និងអាចញ្ចេញសំលេងបានដោយងាយស្រួល។

ការបង្ហាញខ្លួនទៅកាន់ពិភពលោកក៏អាស្រ័យលើសមត្ថភាពក្នុងការប្រើប្រាស់ភាសារបស់ពួកគេផងដែរ ។ ប្រសិនបើពួកគាត់មានទំលាប់តាំងពីបឋមវ័យអនុវត្តន៍លើសពីមួយភាសា នោះគាត់នឹងកាន់តែមានចិត្តបើកទូលាយទៅកាន់ពិភពលោក។ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា​កុមារដែលទទួលការសិក្សាបែបពហុភាសាតាំងពីក្មេងមានការយល់ដឹងអំពីវប្បធម៌ផ្សេងៗទៀតថែមទាំងចេះគោរពភាពខុសគ្នារវាងគ្នាថែមទៀតផង ។

ដូចេ្នះហើយការអប់រំបែបនេះបង្កើតអោយមានទំនាក់ទំនងកាន់តែជិតស្និតហើយកាន់តែប្រសើរឡើងនៅក្នុងសង្គមទាំងមូល ។ ជំរើសក្នុងការបង្រៀនបែបពីរភាសាតាំងពីបឋមវ័យនៅសាលាEFIគឺជាបរិបទថ្មីមួយដើម្បីសម្របខ្លួនទៅតាមសង្គមបច្ចុប្បន្ន ។

សំរាប់ពត៌មានបន្ថែម

・អំពីអត្ថប្រយោជន៍នៃការនិយាយពីរភាសារបស់កុមារសូមចូលទៅអានបទសម្ភាសន៍នៅទីនេះ « Enfants d’expatriés : les formidables atouts du bilinguisme »​ ដោយ Barbara Abdelilah-Bauer អ្នកជំនាញផ្នែកចិត្តសាស្ត្រ សាស្រ្តចារ្យនិងជាអ្នកនិពន្ធគេហទំពរ័ www.enfantsbilingues.com និងសៀវភៅ Le défi des enfants bilingues បោះពុម្ភឆ្នាំ2015 ។

・ហេតុអ្វីកុមារតូចរៀនភាសាបរទេសបានលឿនជាងមនុស្សពេញវ័យ ? តំណចូលទៅស្ដាប់ការអធិប្បាយរបស់លោក Aaron Newman អ្នកស្រាវជ្រាវផ្នែកសរសៃប្រសាទទាក់ទងនឹងការយល់ដឹង http://www.nrc-cnrc.gc.ca

ការអនុវត្តន៍ពីរភាសានៅសាលាEFI

គ្រប់គំរោងគរុកោសល្យនៅសាលាEFI បង្កើតឡើងជាលក្ខណ:ពីរភាសាជានិច្ចភាសាបារាំង និងអង់គ្លេស ។ គោលដៅរបស់យើងគឺផ្ដល់អោយសិស្សនូវចំណេះដឹងទាំងពីរភាសាយ៉ាងស្ទាត់ជំនាញទាំង ក្នុងលក្ខខណ្ឌណែនាំខ្លួន និងធ្វើកិច្ចការសាលាមានទាំងការសរសេរ និងការនិយាយផ្ទាល់មាត់ ។

ការរៀនភាសាដែលពោរពេញដោយក្ដីរីករាយ និងមានទំនុកចិត្តលើខ្លួនឯងគឺជាកត្តាសំខាន់ដូច្នេះវាពិតជាចាំបាច់ណាស់ ។ សិស្សសិក្សារៀនសូត្រនៅក្នុងបរិបទមួយដែលពោរពេញទៅដោយអត្ថន័យ ការអនុវត្តន៍ ការចែករំលែកតាមរយ:សកម្មភាព ការលេងកំសាន្ត ការចេះចែករំលែកពត៌មាន សិល្ប:នៃការបញ្ចុះបញ្ចូល អនុវត្តន៍គំរោងជាមួយមិត្តភក្ដិ ។ល។ នៅសាលាEFIថ្នាក់បឋមនីមួយៗមានគ្រូពីរនាក់ 60%នៃម៉ោងសិក្សាសិស្សរៀនជាមួយគ្រូជាភាសាបារាំង និង 4០% ជាមួយគ្រូនិយាយភាសាអង់គ្លេស ។ ភាសាទាំងពីរមានវត្តមានជាប្រចាំនៅក្នុងកាលវិភាគសិក្សាប្រចាំថ្ងៃ ។ នៅដើមឆ្នាំគ្រូបង្រៀនទៅតាមកម្មវិធីភាសាបារាំងសំរាប់ថ្នាក់រៀននីមួយៗ បន្ទាប់មកចាប់ផ្ដើមធ្វើការពិភាក្សាលើការរីកចំរើនរបស់សិស្ស និងតាមដាមពីសកម្មភាពរៀនសូត្ររបស់ពួកគេជារៀងរាល់សប្ដាហ៍ ។ សិស្សានុសិស្សតំរូវអោយរៀនទាំងពីរភាសាគ្រប់មុខវិជ្ជា។

ដោយមានបរិវេណសាលារួមគ្នាជាមួយសាលា CIS ដូច្នេះហើយនៅក្រៅថ្នាក់ សិស្សានុសិស្សEFI និង CIS តែងតែជួបគ្នាជាប្រចាំ ។ កត្តានេះនាំអោយពួកគេឋិតនៅជាប់ជានិច្ចក្នុងមជ្ឈដ្ឋានរួមមួយជាភាសាបារាំង និងអង់គ្លេស ដូចជានៅពេលម៉ោងចេញលេង អាហារថ្ងៃត្រង់ កិច្ចកម្មក្រៅសាលា នៅបណ្ណាល័យ ក្នុងកម្មវិធីវប្បធម៌នានាដែលតែងតែមានអ្នកចូលរួមអត់ស្រាកស្រាន្ត ។ ដូច្នេះហើយការប្រើពីរភាសាដំណើរការទៅជារឿយៗក្នុងជីវិតប្រចាំថ្ងៃ និងបន្តរីកចំរើនទៅមុខជានិច្ច ។