តំលៃការសិក្សា

តំលៃការសិក្សា

ថវិការការសិក្សាត្រូវបានកំណត់ជារៀងរាល់ឆ្នាំដោយក្រុមប្រឹក្សាភិបាលរបស់សាលា។ តំលៃនេះបូករួមទាំងអស់មានដូចខាងក្រោម 

ការចុះឈ្មោះដំបូង

សាលាតម្រូវអោយបង់ថ្លៃសេវាកម្មនេះជាមុនដើម្បីចំណាយទៅលើការរៀបចំឯកសាររដ្ឋបាលរបស់សិស្ស សំភារ:នានា ឯកសណ្ឋានសិស្ស ឯកសណ្ឋានកីឡា មួក កាតាប ជាដើម ។ 

ការទ្រទ្រង់រចនាសម្ព័ន

ថវិការនេះសំរាប់ទ្រទ្រង់ហិរញ្ញប្បទាននិងការថែទាំហេដ្ឋារចនាសម្ព័នរបស់គ្រឹះស្ថានសាលា ហើយត្រូវេរបញ្ជូនបន្តទៅអោយសាលាជាដៃគូរបស់យើង CIS – Canadian International School ដែលអនុញ្ញាតអោយយើងខ្ញុំប្រើបរិវេណសាលារួមគ្នា ។

តំលៃការសិក្សាផ្ទាល់

ថវិការនេះប្រើសំរាប់ចំណាយលើកម្មវិធីសិក្សារបស់សិស្សផ្ទាល់ បូករួមទាំងសំភារ:ចាំបាច់មួយចំនួនដែលសិស្សត្រូវការក្នុងអំឡុងពេលសិក្សាដូចជាសៀវភៅនានា សៀវភៅមេរៀន សំភារ:សិក្សា សំភារ:អេឡិចត្រូនិចសំរាប់ប្រើក្នុងថ្នាក់ (IPad ) ថ្លៃសេវាកម្មកម្មវីធីគរុកោសល្យមួយចំនួនដែលត្រូវប្រើលើអុីនធឺណេត ។ ល។

▶︎ តំលៃការសិក្សានេះបូករួមរួចជាស្រេចជាមួយថ្លៃសៀវភៅមេរៀន សំភារ:សិក្សា និងឧបករណ៍ចាំបាច់មួយចំនួនទៀតសំរាប់សិស្ស  ◀︎

❗️ថ្លៃចាយវាយដែលមិនត្រូវបូកបញ្ចូលមាន :

  • អាហារ និងអាហារសម្រន់របស់សិស្ស
  • កិច្ចកម្មក្រៅសាលា
  • ទស្សនកិច្ចសិក្សាជាមួយថ្នាក់រៀន
  • ការប្ដូរសំលៀកបំពាក់ឯកសណ្ឋានថ្មី រឺកាតាបថ្មី

សំភារ:សិក្សាផ្សេងៗដែលសិស្សចង់បានតាមចំណូលចិត្តរបស់ខ្លួងដូចជាកាបូបដាក់បុិច បន្ទាត់ជាដើម ។

ទាញយកតារាងតំលៃសិក្សា

2024-2025

បទប្បញ្ញត្តិហិរញ្ញវត្ថុ

ប្រតិទិនសាលា

ប្រតិទិនប្រចាំឆ្នាំត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាភិបាលរបស់សាលាដោយគិតគូរពិចារណាទៅលើកត្តាចាំបាច់មួយចំនួនដែលត្រូវគោរពតាម។

•​​​ប្រតិទិនសាលាEFIនិងសាលាCIS​យើងតម្រូវអោយរៀបចំឡើងដោយលក្ខណ:ស៊ីចង្វាក់គ្នាដោយសារតែសាលាទាំងពីរប្រើបរិវេណសាលារួមគ្នា ។

• ប្រតិទិនយើងរៀបចំឡើងដោយរាប់បញ្ចូលទាំងថ្ងៃបុណ្យជាតិខ្មែរ ។

•ប្រតិទិនត្រូវរៀបចំដោយគិតពីតំរូវការចាំបាច់សំរាប់គ្រួសារសិស្ស ។

ប្រតិទិនសាលា

‎ 2023-2024