ការវាយតំលៃ

ការវាយតំលៃ

វគ្គ 1និងថ្នាក់TPS

សំរាប់ថ្នាក់មតេ្តយ្យ(វគ្គ1) និង TPS ក្រុមគ្រូគរុកោសល្យបានជ្រើសយកសៀវភៅសិក្សា « Je Valide »​ សមស្របបំផុតសំរាប់សិស្សដែលក្លាយជាតួអង្គយ៉ាងសំខាន់ក្នុងការវាយតំលៃការសិក្សារបស់ខ្លួន ។ នៅក្នុងសៀវភៅនេះបានបញ្ចូលជំនាញភាសាអង់គ្លេសដោយដកស្រង់តាមសៀវភៅសិក្សាជាតិបារាំងនិងទាក់ទងទៅនឹងជំនាញ CECRL ក្របខណ្ឌ័អឺរ៉ុបទូទៅសំរាប់ភាសាផងដែរ Européen Commun de Référence des Langues ។

វគ្គ 2 និង 3

ពេញមួយឆ្នាំសិស្សានុសិស្សនៅក្នុងវគ្គ 2 និង3 ត្រូវបានវាយតំលៃលើគ្រប់មុខវិជ្ជាក្នុងនោះរួមមានតាំងពីភាសាបារាំងនិងអង់គ្លេសហើយជាញឹកញាប់គ្រូជាអ្នកកំណត់ធ្វើកិច្ចការមួយចំនួនទៀតនៅពេលរៀនមេរៀនណាមួយចប់រឺសំរេចគំរោងសិក្សាណាមួយ រឺនៅពេលចប់វគ្គសិក្សា ​ ។ ការរីកចំរើនរបស់សិស្សានុសិស្សនិងសមិទ្ធផលដែលទទួលបានត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់នៅក្នុងសៀវភៅសិក្សា(LSU) ។ សៀវភៅសិក្សា(LSU)គឺជាកម្មវីធីថ្នាក់ជាតិបារាំងដែលមានភាពសាមញ្ញនិងអាចអានបានដោយសេរីដើម្បីតាមដានវាយតំលៃលើការសិក្សារបស់សិស្ស ។តាមរយះសៀវភៅនេះយើងអាចតាមដានសមិទ្ធផលសិក្សារបស់សិស្សតាំងពីថ្នាក់បឋមដំបូងរហូតដល់ថ្នាក់ឌីប្លូម ។ ​សៀវភៅនេះអាចចូលមើលបាន3ដងក្នុងមួយឆ្នាំ ។

ពត៌មានលំអិតបន្ថែម:

ភាសាអង់គ្លេស​

ចំពោះភាសាអង់គ្លេសសិស្សានុសិស្សវគ្គ3ត្រូវស្នើរអោយធ្វើតេស្ដជាផ្លួវការនៅក្នុងកម្មវិធីCambridgeសំរាប់សាលា (KET និង PET)​ដែលនាំពួកគេឆ្ពោះទៅការប្រលងយកវិញ្ញាបនប័ត្រផ្សេងទៀតនៅក្នុងក្របខណ្ឌ CECRLនិងក្របខណ្ឌអឺរ៉ុបទូទៅសំរាប់ភាសា Européen Commun de Référence des Langues​​​​ ។

ពត៌មានលំអិតបន្ថែម:

Cambridge English Qualifications

ការវាយតំលៃថ្នាក់ជាតិ

ការវាយតំលៃថ្នាក់ជាតិបានធ្វើឡើងកាលពីពីរសប្ដាហ៍មុនបន្ទាប់ពីបើកបវេសនកាលថ្នាក់បឋមដំបូង(CP)​ ដល់ថ្នាក់បឋមឆ្នាំទី1 (CE1) និងថ្នាក់ទី6 ។ ការវាយតំលៃនេះផ្ដោតទៅលើមុខវិជ្ជាភាសាបារាំងនិងគណិតវិទ្យា ។ ការវាយតំលៃសំរាប់ថ្នាក់បឋមដំបូង (CP)​ ធ្វើឡើងនៅថ្ងៃទី 20 មករា ដល់ថ្ងៃ31​​​​មករា ។ ការវាយតំលៃនេះផ្ដោតទៅលើមុខវិជ្ជាភាសាបារាំង និងគណិតវិទ្យា ។