មាតាបិតាសិស្ស

មាតាបិតាសិស្ស

ពត៌មានសំខាន់ៗសំរាប់មាតាបិតាសិស្ស

កាលវិភាគ និងថ្ងៃឈប់សំរាក

កាលវិភាគ

  • សាលាចាប់បើកទ្វារទទួលសិស្សចាប់ពីម៉ោង 7និង40នាទី
  • នៅកោះពេជ្រទ្វារចេញចូលរបស់សាលាបែរមុខទៅខាងស្ពានឥន្ធូរ 
  • គ្រប់ថ្នាក់ចាប់ផ្ដើមចូលរៀនពីម៉ោង8
  • នៅកោះពេជ្រសិស្សចេញពីសាលានៅម៉ោង 3 រសៀលសំរាប់សិស្សចាប់ពី​ថ្នាក់មត្តេយ្យកំរិតកណ្ដាល(MS) ដល់ថ្នាក់ទី5 (CM2) និងម៉ោង15 និង15នាទីសំរាប់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យ ។
  • នៅបាសាក់ហ្កាដេនសិស្សថ្នាក់មតេ្តយ្យកំរិតដំបូងបង្អស់ និងថ្នាក់តូច TPS-PS ចេញពីសាលានៅម៉ោង 3 រសៀល ។ 
  • សូមអញ្ជើញមកទទួលបុត្រធីតារបស់លោកអ្នកអោយបានទាន់ម៉ោង ព្រោះយើងមិនមានអ្នកចាំមើលក្មេងនៅក្រោយម៉ោងសិក្សាទេ ។ 

នៅកោះពេជ្រប្រសិនបើសិស្សមកដល់សាលាក្រោយម៉ោង 8និង15នាទី ត្រូវចូលតាមច្រកទ្វារធំ ។

ពត៌មានបន្ថែមសំខាន់ៗ 

🗓️ប្រតិទិនសាលា 2023-2024

🍴 បញ្ជីមុខម្ហូបប្រចាំខែសីហា-កញ្ញា 2023

🎭 បទបង្ហាញពីកិច្ចកម្មក្រៅសាលា AES វគ្គទី1 (ភាសាអង់គ្លេស)

 

ថ្ងៃឈប់សំរាកបន្ទាប់

  • ពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃច័ន្ទ ទី9 ដល់ថ្ងៃសុក្រ ទី13 ខែតុលា ឆ្នាំ2023 ។
  • ពិធីបុណ្យឯករាជ្យជាតិថ្ងៃព្រហស្បតិ៍ ទី9 ខែវិច្ឆិការ ឆ្នាំ2023 ។
  • ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកថ្ងៃច័ន្ទ ទី27 និងថ្ងៃអង្គារ ទី28 ខែវិច្ឆិការ ឆ្នាំ2023 ។
  • ទិវាគរុកោសល្យថ្ងៃពុធ ទី29 ខែវិច្ឆិការ ឆ្នាំ2023 ។ 
  • វិស្សមកាល រឺ វ៉ាកងប្រចាំឆ្នាំថ្ងៃច័ន្ទ ទី18 ខែធ្នូ ឆ្នាំ2023 ដល់ថ្ងៃសុក្រ ទី5 ខែមករា ឆ្នាំ2024 ។
  • វ៉ាកងពាក់កណ្ដាលត្រីមាសថ្ងៃច័ន្ទ ទី12 ដល់ថ្ងៃសុក្រ ទី16 ខែកុម្ភះ ឆ្នាំ2024 ។ 
  • ទិវានារីអន្តរជាតិថ្ងៃថ្ងៃសុក្រ ទី8 ខែមីនា ឆ្នាំ2024 ។  
  • ទិវាគរុកោសល្យថ្ងៃចន្ទ័​ ទី11 ខែមីនា ឆ្នាំ 2024 ។ 
  • ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរថ្ងៃច័ន្ទ ទី15 ដល់ថ្ងៃសុក្រ ទី19 ខែមេសា ឆ្នាំ2024 ។
  • ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថ្ងៃច័ន្ទ ទី13 និង អង្គារ ទី14 ខែឧសភា ឆ្នាំ 2024 ។
  • វិស្សមកាល រឺ វ៉ាកងប្រចាំឆ្នាំថ្ងៃព្រហស្បតិ៍ ទី20 ខែមិថុនា ឆ្នាំ2024 បន្ទាប់ពីរៀនចប់ ។

ប្រតិទិនសាលា

អាហារដ្ឋាន / អាហារ

ម៉ោងបាយថ្ងៃត្រង់

  • សិស្សថ្នាក់មតេ្តយ្យដំបូងបង្អស់ និងថ្នាក់តូច TPS-PS នៅខាងបាសាក់ហ្កាដេនញាំបាយថ្ងៃត្រង់ម៉ោង 11និង30នាទី
  • នៅខាងកោះពេជ្រសិស្សថ្នាក់ MSដល់CM2 ញាំបាយថ្ងៃត្រង់ម៉ោង 12ម៉00 ហើយម៉ោង12ម៉15 សំរាប់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យ ។

តំលៃអាហារ

  • 3,75$ សំរាប់សិស្សថ្នាក់មតេ្តយ្យដំបូងបង្អស់ និងថ្នាក់តូច TPS-PS
  • 4,50$ សំរាប់សិស្សថ្នាក់ MS និង GS
  • 5$ សំរាប់សិស្សថ្នាក់ CP ដល់ CM2
  • 5.25$សំរាប់សិស្សចាប់ពីថ្នាក់ទី6
 

ប្រអប់បាយ

  • នៅខាងកោះពេជ្រប្រអប់បាយអាចយកមកដាក់នៅក្នុងកន្លែងដែលបានរៀបចំឡើងដោយសាលាយើងខ្ញុំដែលមាននៅមុខបរិវេណសាលាអោយបានមុនម៉ោង11និង30នាទី។
  • នៅខាងបាសាក់ហ្កាដេនប្រអប់បាយអាចយកមកដាក់នៅមុខថ្នាក់មុនម៉ោង11

April menu 2024

May menu 2024

គិលានដ្ឋានសុខភាព

Infirmary EFI

Cherry, Thida និង Rathna គិលានុបដ្ឋាយិកាជំនាញប្រចាំសាលានឹងនៅចាំមើលថែទាំសិស្សរបស់យើងនៅពេលមានរបួស គ្រោះថ្នាក់ រឺដំបៅសើស្បែកនានាដែលអាចកើតមានឡើងប្រចាំថ្ងៃ ។  

ប្រសិនបើបុត្រធីតារបស់លោកអ្នកមានប្រើថ្នាំប្រចាំថ្ងៃសូមផ្ដល់ដំណឹងមកកាន់គិលានដ្ឋានសុខភាពនិងបំពេញបែបបទដែលចាំបាច់ ។

បណ្ណាល័យ

  • នៅក្នុងបណ្ណាល័យយើងមានផ្ទុកសៀវភៅអានរហូតដល់ទៅ 20000 ក្បាល ។
  • នៅក្នុងបណ្ណាល័យតែងតែមានសកម្មភាពគរុកោសល្យនានា និងសកម្មភាពថ្នាក់រៀន ពេញមួយឆ្នាំសិក្សា ។
  • សិស្សានុសិស្សអាចខ្ចីសៀវភៅម្ដងបាន៥ក្បាលក្នុងអំឡុងពេល២សប្ដាហ៍ទៅអាននៅផ្ទះ ។

កិច្ចកម្មក្រៅសាលានានា

កិច្ចកម្មក្រៅសាលាបានចាប់ផ្ដើមឡើងតាំងពីថ្ងៃចន្ទ័ ទី13 កញ្ញា 2023 ។ 

សកម្មភាពទាំងនោះរួមមានលើសពី20មុខដូចជា កីឡាបាល់ទាត់ គំនូរ និង ការកំសាន្តបែបមនុស្សយន្ត ។  

កម្មវិធីកិច្ចកម្មក្រៅសាលាសំរាប់វគ្គ1អាចទាញយកបានដោយចុចនៅទីនេះ

សៀវភៅកំរង​ប្រចាំឆ្នាំ

ចូលទៅមើលសៀវភៅកំរងប្រចាំឆ្នាំនៅឆ្នាំមុនៗ

2017-2018

2018-2019

2019-2020

2020-2021

2021-2022

2022-2023

សៀវភៅកំរងប្រចាំឆ្នាំ 2017-2018, 2018-2019, 2021-2022 & 2022-2023 ក៏មានលក់ផងដែរនៅផ្នែករដ្ឋបាលដែលមានតំលៃ 10 ដុល្លាក្នុងមួយក្បាល។